top of page

តើណាហ្គាបាម ជាអ្នកណា?

ណាហ្គាបាម បានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយមានការសង្កេតឃើញថាការប្រើប្រាស់ប្រេងកូឡាប្រពៃណី មានភាពទូលំទូទាយ ។ ណាហ្គាបាម  ជាផលិតផលធម្មជាតិ មិនប្រើប្រាស់សារធាតុឥន្ធនៈ។ 

 

អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសនូវផលិតផលស្តង់ដារទំនើបរបស់យើង ដែលបង្កើនឡើងដោយយកចិត្តទុកដាក់បំផុត​សារធាតុផ្សំពីធម្មជាតិមានគុណភាព និង​ស្តង់ដារខ្ពស់ មិនប្រើប្រាស់សារធាតុរក្សាទុក មានសុវត្ថិភាព មិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ឬបរិស្ថានឡើយ។

NagaBalm_Products_2024-13_edited.png
NagaBalm_Products_2024-15_edited.png

ហេតុអ្វីត្រូវជ្រើសរើស
ណាហ្គាបាម?

 

ប្រេងដូងគឺជាសារធាតុផ្សំចំបងរបស់យើងក្នុងការផលិតប្រេងកូឡា ដែលអាចរក្សាបាននូវភាពធម្មជាតិបានយ៉ាងល្អដោយគ្មានការប៉ះពាល់ដល់ប្រសិទ្ធភាពឡើយ ។ និមិត្តសញ្ញានៃ ផលិតផលរបស់យើង គឺត្រូវបាជ្រើសរើសឡើងយ៉ាងល្អិតល្អន់បំក្នុងការរក្សានូវប្រវតិ្តសា្រស្តដ៏ជ្រាលជ្រៅរបស់ ណាហ្គា។ ទេវកថាបានបង្ហាញថា ស្បែករបស់ណាហ្គាត្រូវបានគេយកមកប្រើប្រាស់ជាឱសថព្យាបាលដ៏មានប្រសិទ្ធភាព។

ទន្ទឹមនឹងការគោរពទៅលើការចងក្រងពីបុរាណនេះ បានឆ្លុះបញ្ចាំងពី​បេសកកម្មរបស់យើងក្នុងការផ្តល់ទំនុកចិត្ត បំបាត់ការឈឺចាប់យ៉ាងមាន​សុវត្ថិភាពខ្ពស់ នាក្នុង​ទំនើបកម្មបច្ចុប្បន្ន ។​

មកទល់
ពេលនេះ

នាក្នុងខែសីហាឆ្នាំ២០២៣ ណាហ្គាបាមបានបន្តការបង្កើតផលិតផលល្អៗជូនប្រជាជនកម្ពុជា ដោយដៃកូនខ្មែរ ក្រោមក្រុមហ៊ុនកូកូខ្មែរ ឯ.ក ដែលកំពុងរីកចម្រើនជាក្រុមហ៊ុនផលិតដ៏ល្បីនៃផលិតផលថែរក្សាស្បែកធម្មជាតិដែលមានទីស្នាក់ការរោងចក្រនៅ ចាក់អង្រែក្រោម រាជធានីភ្នំពេញ។ យើងមានមហិច្ឆតា ក្នុងការក្លាយជាក្រុមហ៊ុនដែលមានម៉ាកយីហោដែលទទួលស្គាល់ជាសាកល  ផ្តល់ជូននូវផលិតផលបំបាត់់ការឈឺចាប់យ៉ាងធំនិងនាំមុខគេដែលមានស្តង់ដារអន្តរជាតិ ផលិតដោយស្នាដៃកូនខ្មែរ ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។ 
 

យើងខ្ញុំជារោងចក្រដែលផលិតផលិតផល ដោយដៃ ចាប់តាំងពី ការលាយបញ្ចូលរូបមន្ត ចាក់ចាក់បញ្ជូលក្នុងដប ការបិត ឬវិចខ្ចប់សំបក ដើម្បីក្លាយជាផលិតផលសម្រេច ។ ចំណុចពិសេសជាងគេរបស់ ណាហ្គាបាម គឺការគិតនិងអោយតម្លៃបំផុត ទៅការផលិតដោយដៃផ្ទាល់ ដែលអាចអោយអ្នកប្រើប្រាស់ជឿជាក់បាន ក៏ដូចជាការបង្ហាញការយកចិត្តទុកដាក់ ដោយផ្ទាល់អំពីយើង។

32.png
32.png
bottom of page